ខួបកំនើត ពិតជាសំខាន់រឺ
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលមាន កាវិវត្តទៅមុខឥឈប់ ឈរ ជាពិសែល ជាងគេនោះគឺផ្នែកខួក្បាលរបស់មនុស្ស ។ ទាំងនេះហើយដែលធ្វើអោយមនុស្ស យើងតែងតែចង់ ធ្វើអ្វីៗ ទៅតាមគ្នានិយ័ម នៅក្នុងសង្គម។ ជាក់ស្តែងនៅពេលដែល យើងឃើញគេធ្វើអ្វីមានភាពទាក់ទាញ និងចាប់អរម្មសប្បាយរីករាយទៅលើ ព្រឹត្តិការណ៍ដែលបានកើតឡើង។ ជាពិសែលគឺប្រទេក កំពុងអភិវឌ្ឍ ងាយនិងស្រូបយកអ្វីដែលផ្លែកៗពីសង្គម ខាងក្រៅខ្លាំង ណាស់ ដូចជាវប្បធម៌ និង ប្រពៃណីរបស់ ប្រទេសអភិវឌ្ឍ ដែលបាន សាប ព្រោះមកលើប្រទេសខ្លួន។ ទាំងនេះដោយ សារ ចង់ក្លាយខ្លួនជាមនុស្ស ដែលទាន់សម័យ និងពិសែលជាងគេនៅក្នុងសង្គម មិនតែប៉ុន្នោះចង់ អោយមានភាពទាក់ទាញនិងអោយតំលែពីអ្នកដ៏ទៃ មកលើខ្លួន។ ជាក់ស្តែងដូចជានៅប្រទេស កម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ ប្រជាជនខ្មែរចាប់ផ្តើម យកចិត្តទុកដាក់ ទៅលើថ្ងៃកំនើត ដែរហើយ។ ទាំងនេះបញ្ជាក់អោយឃើញថា ប្រពៃណី លាកអាយុ លាក់ ឆ្នាំកំនើតរបស់ ខ្មែរ ចាប់ផ្តើម ឃ្លាត់ចេញពីដួងចិត្ត ខ្មែរ បន្ទិចម្តងៗ ។ ទៅតាម ការវិវត្តរបស់ ប្រទេសជាតិសព្ធថ្ងៃ ។ ទាំងនេះធ្វើអោយ ខ្មែរ ចាប់ផ្តើម បង្ហាញនៅថ្ងៃខែឆ្នាំកំនើត សំរាប់ អោយមិត្តភក្តិដឹងលឺ ដូច បរទេស ដែរហើយ។ ក៏ប៉ុន្តែក៏នៅមានខ្មែរ មួយចំនួន មិនចាប់អរម្មនិង ថ្ងៃ ខែឆ្នាំកំនើត របស់ ខ្លួនដ៏ដែរ ហើយចេះតែដាក់ៗ ព្រាវៗស្មានៗផងដែរ។ តើអ្នកដឹងអំពីថ្ងៃខែឆ្នាំកំនើត របស់ អ្នកដែរឺទេ?ហើយអ្នកដែលធ្វើ បុណ្យ ខួបកំនើតដែរឺទេ?។ ទាំងនេះធ្វើអោយអ្នកដែលមិនដឹងថ្ងៃកំនើត ខ្លួនពិត ប្រាកត់ មានកាអន់ចិត្ត និងចង់ដឹង ថាខ្លួនកើតថ្ងៃខែឆ្នាំណាពិតប្រកត់ និង បានធ្វើបុណ្យ យ៉ាងសប្បាយ និង មានអត្ថន័យ ពិតប្រាកត់ដើម្បី បួងសូង និងប្រថ្នា ផ្សេងៗ ទៅតាម អ្វីដែលខ្លួន ចង់បាន ជាពិសែល គឺ មិត្តភក្តិ ជួនពរ និង លើកទិកចិត្ត ហើយបានដិងថាអ្នក ណាយកចិត្ត ទុកដាក់ មកលើខ្លួ ។ និងមិនចង់ធ្វើព្រាវ ដូចអ្នកខ្លះដែលមិនដឹង ថាខ្លួនកើតថ្ងៃណា ពិតប្រកត់៕ដុនបូស្កូខេត្តកែប
សាលាដុនបូស្កូខេត្តកែបគឺជាសាលាបណ្តុះបណ្តាល វិជ្ជាវៈថ្មីមួយទៀត របស់មួនិធិដុនបូស្កូ កម្ពុជា។ ហើយសាលា ដុនបូស្កូមួយនេះមាន លក្ខណៈ ពិសែស ជាងសាលាដុនបូស្កូផ្សេងៗ នៅកម្ពុជាព្រោះសាលា បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែបមានស្ថានភាពស្រស់ ស្អាត់ ហើយនៅមាត់សមុទ្រ។ មិនតែប៉ុន្នោះសាលា មួយនេះ មានសិស្ស ដែលជាជនជាតិចាប់ មកសិក្សា ដែល ធ្វើអោយ អ្នកសប្បរស់ជាច្រើនចាប់អរម្មម លើសាលានៅខេត្តកែប ។សាលា វិជ្ជាវៈ ដុនបូស្កូ ខេត្តកែបសព្ធ ថ្ងៃកំពុង តែអភិវឌ្ឍន៍បន្ថែប ដូចជា ធ្វើអគារ សិក្សាថ្មី បន្តែមទៀត និងបាន បញ្ចូល នៅជុំនាញថ្មីៗជាច្រើន សំរាប់ ជួយដលយុវជន ក្រីក្រដែលគ្មានលទ្ធិភាព បន្ត កាសិក្សា។ ហើយសាលាដុនបូស្កូខេត្តកែបចាប់ផ្តើម បង្កើត ឡើងនៅឆ្នាំ២០០៤ និងបាន បើកបង្រៀន នៅផ្នែកកាត់ដេរ និងគ្រុបគ្រងដោយ សាលាបច្ចេកទេស ភ្នំពេញ។ ប៉ុន្តែនៅឆ្នាំ២០១១ សាលាដុនបូស្កូខេត្តកែបត្រូវបាន ផ្តូមកអោយសាលា បច្ចេកទេសដុនបូស្កូខេត្ត ព្រះសីហនុគ្រុបគ្រងវិញ និងចាប់ផ្តើមអភិវឌ្ឍន៍ មុខមាត់ថ្មី សំរាប់យុវជន នៅតាមបណ្តាលខេត្តនៅ មាត់សមុទ្រ ដើម្បីមានជំនាញ ជញ្ជិមជីវិត និងចូលរួម អភិវឌ្ឍន៍ប្រទេសជាតិ អោយរីកចំរើន ព្រោះប្រទេសយើងកំពុង ខ្វាស់នៅធនធានមនុស្ស យ៉ាងខ្លាំង។
អគារសិក្សាថ្មី
កាសិក្សានៅពេលចប្ចុប្បន្ន នេះមានសរៈ សំខាន់ ណាស់ព្រោះនៅក្នុង សហវត្តថ្មី នេះពិភពលោក យើងត្រូវការនៅបច្ចេកវិទ្យាថ្មីៗ ដើម្បីប្រគួតប្រ ជាញគ្នាក្នុងការធើ្វអោយ ជីវិតមាន ភាពរីកចំរើន និងសង្គមទទួលស្គាល។ ដូច្នេះហើយបានជានៅក្នុងសកលលោក ពីមួយថ្ងៃ ទៅមួយថ្ងៃ មិនថា អង្កការសង្គមស៊ីវិលឬ ក៏ រដ្ឋាភិបាល ប្រទេសណាទេតែងតែយកចិត្តទុកដាក់ក្នុងការ បង្កើត សាលារៀន ក៏ដូចជាមជ្ឈក់មណ្ឌលសិក្សាយ៉ាងច្រើន សំរាប់ចូលរួម បង្កើតនៅធនធាន មនុស្ស សំរាប់ បំពេញ់ តំរូវការ របស់ប្រទេសជាតិរបស់ខ្លួន ។ ដូច្នេះហើយ បាន ជាមួលនិធិដុនបូស្កូ តែងតែស្វាស់ស្វែង រកនៅអ្នកសប្ប រស់ជន ជាតិ និងអន្តរជាតិ ដើម្បីចូលរួម អភិវឌ្ឍន៍នៅ ចំនេះដឹងរបស់ប្រជាពរដ្ឋក្រីក្រ ដែលគ្មានលទ្ធិភាពរៀនសូត្រ។ ទាំងនេះដោយសាលា កាយលឃើញ របស់ លោក ឪពុកបូស្កូ ដែលជាជនជាតិអីតាលី ហើយគាត់បានបង្កើត គ្រុម គ្រួសារមួយឈ្មោះថា គ្រុមគ្រួសារ សាឡេស៊ាន្ត តាំងតែជាង១៥០ឆ្នាំមុន។ ដើម្បីរកអ្នកដែល ហាន់ លាស់បង់នៅកំលាំង កាយចិត្តអស់ មួយជីវិត សំរាប់ បំរើយុវជនក្រីក្រ។ ហើយនៅពេលនេះនៅសាលាបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តកែបកំពុងបង្កើត នៅអគារសិក្សាថ្មីបន្តែមទៀត សំរាប់បំពេញតំរូវការសិក្សារបស់ យុវជនក្រីក្រ នៅកម្ពុជា ជាពិសែស គឺយុវ ជននៅខេត្តកែប កំពត និងខេត្ត តាកែវ ។ អគារសិក្សាមួយនេះមានកំពស់បីជាន់ និងកំពុងកសាងជារៀង រាល់ថ្ងៃ ហើយនិងអាចដាក់អោយប្រើប្រាស់នៅឆ្នាំក្រោយនេះហើយ។ អគារសិក្សានេះ មានគោល ដៅសំរាប់បង្រៀន នៅជំនាញពីគឺ ផ្នែកទំនាក់ទំនងសង្គម និង ផ្នែកលេខាធិការ ។ ព្រោះសព្ធថ្ងៃផ្នែកទាំងពីនោះកំពុង មានតំរូវការខ្លាំងរបស់សង្គមជាតិបច្ចុប្បន្ន សំរាប់ចូលរួមក៏សាងជាតិអោយ មានភាពរីកចំរើនទៅមុខ។ព្រោះសិស្សដែលសិក្សានៅក្នុងសាលាបណ្ដុះបណ្តាលវិជ្ជាជីវៈ ដុនបូស្កូ នៅពេលដែលបញ្ចប់កាសិក្សាទៅតែងមានការងាធ្វើនិង អាចធ្វើអោយ ជីវភាពគ្រួសាររបស់គាត់ មានជីវៈភាពធូធា ជាងមុន។
រម្មណីដ្ឋានភ្នំបូកគោ
ភ្នំបូកគោគឺជារម្មណីដ្ឋានទេសចរណ៏ធម្មជាតិ មួយដែលរកឃើញដោយ ជនជាតិបារាំង ក្នុង អំឡុងសម័យអណានិគម៏បារាំ នៅកម្ពុជា។ ហើយបារាំង បានអភិវឌ្ឍន៏ កំពូលភ្នំនេះជាកន្លែង កំសាន្ត និងសំរាក់កាយ នៅពេលទំនេរ របស់ពូកបារាំងក្នុងសម័យនោះ។ ទាំងនេះ ដោយសារនៅលើ កំពូលភ្នំបូកគោមានទេស ភាពស្រស់ត្រកាលនិងមានអាកាសធាតុ ត្រជាក់ ដែលធ្វើអោយជនជាតិបារាំងចូលចិត្ត ទៅស្នាក់ នៅលើកំពូលភ្នំបូកគោនោះ ណាស់។ ក្រោយពីបារាំងដកអណានិគម៏ចេញពីកម្ពុជាទៅ រមណីដ្ឋាន បូកគោត្រូវបានទុកចោលអស់រយះពេលជាច្រើនទស្សវត្ត ធ្វើអោយ កំពូលភ្នំបូកគោមានភាពស្ងាត់ជ្រងំហើយពិបាកក្នុងការឡើងទៅទស្សនា កំពូលភ្នំខ្លាំងណាស់។ ក៏ប៉ុន្តែនៅពេលនេះ កំពូលភ្នំបូកគោត្រូវបានកែប្រែមុខ មាត់ថ្មី ដោយសាររដ្ឋាភិបាលបានវិនិយោគរម្មណីដ្ឋានបូកគោទៅ អោយក្រុម ហ៊ុនឯកជនសំរាប់អភិវឌ្ឍន៏ កំពូលភ្នំបូកគោ ទៅជាកន្លែងកំសាន្ត ដ៏គួរអោយទាក់ទាញសំរាប់ ភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិឡើងមកកំសាន្ត នៅរម្មណីដ្ឋាននេះ។ ហើយក្រុមហ៊ុន បានរៀបចំកំពួលភ្នំនោះអោយមានភាពចាម់អរម្មសំរាប់មនុស្ស សម័យថ្មី ដោយកែច្នៃ យ៉ាងល្អប្រណិតជាពិសែស បានរៀបចំ ផ្លូវអោយ យើងអាចធ្វើដំនើរឡើងភ្នំយ៉ាងល្អ។ ទាំនេះធ្វើអោយ ភ្ញៀវទេស ចរណ៏មានចំនាប់អរម្មកាន់តែច្រើនទៅលើកំពូលភ្នំបូកគោ ពីមួយថ្ងៃទៅមួយថ្ងៃទាំងជាតិ វនិងអន្តរជាតិ ។ ហើយវានិងចូលរួមចំនែក ជួយបង្កើននៅការងារសំរាប់ កូនខ្មែរបានមួយ ចំនែកទៀត ក្នុងការចូលរួមកាត់មន្តយភាពក្រីក្រ ធ្វើអោយប្រជាជនដែលបានធ្វើការនៅទីនោះមានជីវភាពគ្រាន់បើជាងមុនមួយកំរិតទៀត។
ភាពចំបាច់ក្នុងការសិក្សា
ពីមួយថ្ងៃទៅមួយថ្ងៃការសិក្សាកាន់តែធ្វើអោយ សង្គមយកចិត្តទុកដាក់និងអោយ តំលៃឡើងៗ ជាលំដាប់ ទាំងនេះហើយដែលធ្វើអោយមនុស្ស សម័យថ្មី ខិតខំរៀនសូត្រ ដើម្បីដើរអោយទាន់ ការរីកចំរើន នៃបច្ចេកវិទ្យាដែលដើរទៅមុខជា លំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ មិនចេះឈប់ឈរ។ ទាំងនេះហើយដែលធ្វើអោយ មនុស្ស យើង ត្រូវខិតខំសិក្សារហូតគ្មានថ្ងៃបញ្ចប់ ។ ការសិក្សាធ្វើអោយមនុស្សយើងមាន ភាពជឿជាក់ និងមានទំនុកចិត្តលើខ្លួនឯងក្នុងការ សំរាច់កិច្ចការផ្សេងៗ ដែលយើងកំពុងធ្វើ។ មិនតែប៉ុន្នោះការសិក្សាធ្វើអោយយើងអភិវឌ្ឍន៍ នៅខួក្បាល អោយមានភាពច្នៃប្រឌិត ហើយ អាចរកឃើញនិងបង្កើតអ្វីៗដែលថ្មីៗបន្ថែមទៀត សំរាប់ តំរូវការរបស់មនុស្ស ក្នុងសង្គមជាតិ។ម្យ៉ាងទៀតវាអាចជួយសំរួលនៅពេល វេលាក៏ដូចជាកំលាំង មនុស្សបានមួយផ្នែកធំ។ នៅប៉ុន្មាន ទស្សវត្តចុងក្រោយ នេះបច្ចេកវិទ្យាមានសន្ទស់យ៉ាងខ្លះ រហូតធ្វើអោយអ្នកសិក្សា ពីបាកក្នុងការសំរប់ខ្លួនអោយ ទាន់ទៅការអភិវឌ្ឍន៍របស់សង្គមខ្លាំងណាស់។ ដូច្នេះហើយ បានជាអ្នកសិក្សា ត្រូវស្វែងយល និងបន្តតាមដានជា រៀងរាល់ថ្ងៃ ដើម្បីរៀនបន្ថែមនៅអ្វីដែលថ្មីៗសំរាប់បំពេញនូវដំរូវការសង្គម។ មិនតែប៉ុន្នោះនៅពេលដែលយើង ផ្អាក់ការសិក្សា ដែក្នុងរយៈពេលខ្លី មួយនៅពេលដែលយើងចាប់ផ្តើមបន្តការសិក្សាឡើងវិញ វានិងធ្វើអោយ យើងសិក្សាមិនទាន់ ក្មេងជំនានក្រោយ ដោយសារហេតុនេះហើយបានជាអ្នកដែលមកក្រោយ តែងតែមានព្រៀបជាងអ្នកដែល សិក្សារមុនបន្ទិច ។ ទាំងនេះបញ្ជាក់អោយឃើញថាការវិវត្តរបស់បច្ចេកវិទ្យា គ្មានទីបញ្ចប់ឡើយ ដូននេះប្រសិនជាយើងចង់ក្លាយជាមនុស្សជោកជ័យនៅក្នុងជីវិតគឺយើងមិនត្រូវមានទីបញ្ចប់ នៃការសិក្សាឡើយ។ ការស្វែងយលនៅអ្វីដែលថ្មីៗធ្វើ អោយយើងខ្លាយនៅជាមនុស្សថ្មីតាមអ្វីដែលយើងសិក្សារ នោះដែរ ។ មិនតែប៉ុន្នោះវាក៏អាចធ្វើអោយយើងមានគុំនិត ក្នុងការបង្កើតអ្វីដែលជាតំរួវការសង្គមសំរាប់ ទុកអោយក្មេង ជំនាន់ក្រោយយកទៅប្រើសំរាប់បំរើសង្គម នៅថ្ងៃអនាគតខាងមុខទៀត ។មិនតែប៉ុន្នោះវាអាចជួយអោយយើងអាចបន្សល់នៅគេហរ្កិ៍ឈ្មោះសំរាប់អោយក្មេងជំនាន់ក្រោយបានស្គាល់ និងលើកសសើអំពីយើងផងដែរ។
ទឹកដីខេត្តកំពត
ពីមួយថ្ងៃទៅមួយថ្ងៃប្រទេសកម្ពុជា មានភាពរីកចំរើនជាសំដាប់ នៅគ្រប់វិស័យ ទាំងអស់ ដែលធ្វើអោយ ប្រជាជន មួយចំនួន មានភាពសប្បាយរីករាយ និងការរីកចំរើនទាំងនោះ ។ទាំងនេះដោយ សារ ខេត្តកំពត មានស្ថានភាពអំនោយ ផលគ្រប់វិស័យ ធ្វើដោយពូក គាត់អាចទាញយក ផលពីការរីកចំរើន ទាំងនោះសំរាប់ជីវភាពប្រចាំថ្ងៃ។ ជាក់ស្តែងដូចជាវិស័យទេ សចរណ៏ដែលធ្វើអោយប្រជាពរដ្ឋ មានចំនាប់អរម្មទៅលើ មាត់សមុទ្រ ដ៏ស្រស់ត្រកាល ក៏ដូចជាភ្នំតូចធំមួយចំនួន ដែលមានភាពទាក់ទាញពីមួយ ថ្ងៃទៅមួយ ថ្ងៃមិនចេះលប់ឈ។ ខេត្តកំពតជាទឹកដីដែល មានជីវជាតិខាងផ្នែកកសិកម្ម និងចំការគ្រប់ប្រភេទជាពិសែស នោះគឺ ដំនាំ ធូរេនដ៏មានឈ្មោះល្បីតាំងពីយូមកហើយ ។ ទាំងនេះ ដោយសាប្រជាជន នៅខេត្តកំពត ដាំតាមបែបធម្មជាតិ ធ្វើ អោយធូរេនមានគុណ ភាពល្អជាងគេនៅកម្ពុជា។ ហើយធូរេន ក៏ជានិមិតរូប របស់ខេត្តកំពតផងដែរ ។ដូច្នេះហើយបានជា ភ្ញៀវទេស ចរណ៏ដែលមកកំសាន្តនៅខេត្តកំពតទាំងភ្ញៀវជាតិ និងអន្តរជាតិ មិនដែលភ្លិចទេនៅការទិញធូរេនញាំនោះ។ មិនតែប៉ុន្នោះនៅពេលថ្មីៗនេះខេត្តកំពតកំពុងតែ មានមុខ មាត់ ដែលធ្វើអោយ អ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរណ៏បានមក កានខេត្តកំពត កាន់តែច្រើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ហើយនៅពេល ថ្មីៗ នេះខេត្តកំពតកំពុងតែរៀបចំនៅតំបន់ទេសចរណ៏មួយចំនូនអោយ មានភាពទាក់ទាញកានតែខ្លាំងថែមទៀត។