how to start a business with no money

មនុស្ស​ស្លាប់​ដោយ​ សារ​ព្យុះ​កើនឡើង ​ដល់ ​ជិត១០០០នាក់

ម៉ានីល៖ ខ្យល់ព្យុះត្រូពិក ដែលមានឈ្មោះថា វ៉ហ្ស៊ី បានវាយប្រហារ ភាគខាងត្បូងប្រទេស ហ្វីលីពីននិងបាន បង្កការ វិនាសហិនហោច ស្រោចស្របភាគខាង ត្បូងប្រទេសនេះ យ៉ាងខ្លាំង ដោយមនុស្សប្រមាណ ជា៩២៧ នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់ និងរាប់រយនាក់ទៀត កំពុងបាត់ខ្លួន ព្រមទាំងហេដ្ឋារចនាសមព័ន្ធ ទាំង ឡាយត្រូវទទួលរងការ ខូចខាតយ៉ាងដំណំ។
យោងតាមព័ត៌មាន ពីទូរទស្សន៍ CNN បានឲ្យដឹងទៀតថា មិនមានការព្រមាន ណាមួយទៅលើ ប្រទេស តំបន់ អាស៊ីខាងកើត ថានឹងមានព្យុះវាយប្រហារនោះទេ។ នេះបើយោងតាមរដ្ឋបាល សេវាកម្មភូមិសាស្ត្រ បរិយាកាស និង តារាសាស្ត្រ របស់ហ្វីលីពីន ។ ពេលនេះអាជ្ញាធរ និង ប្រជាជនប្រចាំតំបន់កំពុងតែពិចារណាថា តើត្រូវចាប់ ផ្តើមស្តារការខូចខាតពីចំណុចណាមុននោះ ដោយសារតែនេះជាព្យុះត្រូពិកទី១៩ហើយ ដែលបានវាយប្រហារ ប្រទេសហ្វីលីពីន សម្រាប់រដូវកាលនេះ។