how to start a business with no money

ព្រះនាងឥន្ទ្រទេវី

ព្រះនាងឥន្ទ្រទេវីទ្រង់ប្រសូតនៅក្នុងត្រកូលក្សត្រ ។  ក្នុងវ័យ សិក្សា ព្រះនាងទ្រង់ យកព្រះហឫទ័យទុកដាក់ ក្នុងការ ហាត់រៀនភាសាសំស្រ្តឹត មុខវិជ្ជាអក្សរសិល្យ៍ និងវិទ្យា សាស្រ្ត ផ្សេងៗ យ៉ាងស្ទាត់ជំនាញ ជាពិសេសទស្សនវិជ្ ជា ព្រះពទ្ធសាសនា។ ការសិក្សាគម្ពីរធម៌អាថ៌ព្រះពុទ្ធ ធ្វើអោយព្រះនាងមានព្រាជ្ញា ឈ្លាសវៃ ហើយសព្ធ ព្រះទ័យយ៉ាងខ្លាំង​ ក្នុងការប្រតិបត្តិតាមព្រះពទ្ធោវាទ។  ព្រះនាងមានព្រះទ័យសប្បុរស ចំពោះព្រះញាតិវង្ស និង រាជបរិពារ។ នៅពេលដែលព្រះកនិដ្ឋាភគីនីជ័យ រាជវេទី មានទុក្ខ ដោយត្រូវព្រាត់ប្រាសពីព្រះ ស្វាមី ដែលទ្រង់យាងទៅ ធ្វើសង្គ្រាមអស់រយៈ ពេលជាច្រើនឆ្នាំ ព្រះនាង បានណែ នាំ ព្រះកនិដ្ឋាដែលរក្សាភក្តីភាពយ៉ាង ខ្ជាប់ខ្ជួនតាមក្រឹត្យវិន័យនៃសាសានា ព្រាហ្មណ៍   អោយបែរ ត្រឡប់មកកាន់ព្រះពុទ្ធសាសនាវិញ ដោយសាងផ្នូស ជាដូនជីរហូតដល់ព្រះបាទជ័ យវរ្ម័នតី៧ យាងមកកាន់មាតុប្រទេសវិញ ទើបលា ចាកសិក្ខាបទ។ ព្រះនាងជ័យរាជទេវីទ្រង់រំងាប់សេត្តី ទុក្ខសោក សង្រេងសង្រៃ តាមមាគ៌ានៃព្រះពុទ្ធ។ ប៉ុន្តែជា អកុសល ព្រះនាងមិនមានព្រះជន្មាយុយឺនយូរ  ឡើយ។ ព្រះនាងឥន្ទ្រទេវីក៏ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ សព្វព្រះរាជហឫទ័យ  ហើយរៀបអភិសេកជាអគ្គមហេសីព្រះអង្គ។ គីនៅពេលនេះហើយដែលព្រះនាង  ទ្រង់ក្លាយជាអគ្គពុទ្ធសាសនូបត្ថម្ភក៍ ក្នុងរាជាណាចក្រកម្ពុជា ។ ព្រះនាងទ្រង់ជំ រុញវិស័យសិល្បៈ អក្សរសាស្រ្ត  វប្បធម៌ជាតិ អោយមានសន្ទុះរីកចំរើនជឿន លឿនយ៉ាងខ្លាំងក្លា។  ក្នុងឋានៈជាព្រះអគ្គមហេសីនៃព្រះមហាក្យត្រដ៏មាន អំណាចខ្លាំងពូកែមួយអង្គ  ព្រះនាងទ្រង់ព្យាយាមបញ្ចូលព្រះស្វាមីអោយមាន គុណធម៌យ៉ាងជ្រាលជ្រៅចំពោះប្រជានុរាស្រ្ត  និងងាកមកកាន់ព្រះពុទ្ធសាសនា យ៉ាងមុតមាំ។  ដោយសារចំ ណេះដឹង ដ៏ខ្ពុង់ខ្ពួស់និងចរិយាល្អឥតខ្ចោះព្រះនាងឥន្ទ្រទេវី  បានខ្លាយជានារី ម្នាក់ដែលមានតំលៃជាអមតៈគួរអោយកោតស្ងប់ស្ងែងយ៉ាងក្រៃ លែង។  ស្នាព្រះហស្តដរបស់ព្រះនាងស្ថិតនៅគង់វង្សរហូតមកដល់បច្ចុប្បន្នកាល នេះ  ហើយមិនគ្រាន់តែបង្ហាញប្រាប់កូនខ្មែរអំពីហេតុការណ៍ក្នុងសម័យនោះ ប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងបំផុសស្មារតីកម្ពុជាបុត្រគ្រប់រូបអោយថែរក្សា និងលើក  ស្ទួយវប្បធម៌ជាតិយើងអោយបានថ្កុំថ្កើនរុងរឿង តទៅ។ ម្យ៉ាងទៀតធ្វើអោយកូន  ខ្មែរជំនាន់ក្រោយចេះស្រលាញ់នៅ វប្បធម៌ជាតិ និងចូលរួមលើកស្ទួយនៅ  អក្សសាស្ត្រជាតិអោយមានភាពរីកចំរើនដោយយកតំរាប់តាម ព្រះនាងឥន្ទ្រទេវី ក្នុងការជួយជាតិមាតុភូមិ  របស់ខ្លួន ដើម្បីរក្សារ អត្តញ្ញាណជាតិអោយនៅគង់វង្ស ។ (ដកស្រង់ចេញពីសៀវភៅ ប្រវត្តិអក្សរខ្មែរ  ដែលនិពន្ធឡើងដោយលោក “លាងហាប់អាន”)។