ជារៀងរាល់ឆ្នាំនៅលាលាដុនបូស្កូ ទាំងអស់តែងតែប្រារព្ធធ្វើ បុណ្យ ព្រះនាងម៉ារីជាទីពំនឹងដើម្បីរំលឹក គុណព្រះនាងម៉ារីក្នុងការ ជួយដល់ សាលាដុនបូស្កូដើម្បីអាចដំនើការ រហូតដលសព្ធថ្ងៃជាពិសេស ជាង នេះទៅទៀតការប្រារព្ធធ្វើបុណ្យ នេះ ដើម្បី អោយកូនៗរបស់លោកឪពុក បូស្កូបានដឹងអំពីភាពអស្ចារ្យ របស់ព្រះនាងម៉ារីមកលើមណ្ឌល យុវជន របស់លោកឪពុកបូស្កូតាំងពីដើម មក ដល់ បច្ចុប្បន្ននេះ។ ម្យ៉ាងទៀតការប្រារព្ធធ្វើបុណ្យ ព្រះនាងម៉ារីជាទីពំនឹង នេះក៏ដើម្បី អោយយុវជន មានទំនាក់ទំនង់ ជាមួយព្រះនាងម៉ារី ផ្ទាលក្នុង ជីវិតរស់នៅប្រចាំថ្ងៃ ។ទាំងនេះដោយសាការ យកចិត្តទុកដាក់របស់ព្ រះនាងម៉ារីមកលើមនុស្ស លោក គ្រុប់ៗគ្នាដែលមានជំនឿទៅលើព្រះនាង។ ដូច្នេះហើយបានជានៅ ពេលប្រារព្ធធ្វើបុណ្យ ព្រះនាងម៉ារីជា ទីពំនឹង ជារៀងរាល់ ឆ្នាំ នៅថ្ងៃទី២៤ ឧសភា តែងតែមានអ្នក មកចូលរួមយ៉ាងច្រើន កុសក៏ ជាពិសែលគឺ សិស្សានុស្សិស ដែលរៀននៅសាលា ដុនបូស្កូ និងគ្រីស្តបរិស័ត មួយចំនូន ដែសជឿជាក់លើ ភាពអស្ចារ្យ របស់ព្រះនាងម៉ារីមក លើជីវិតរបស់របស់គាត់ប្រចាំថ្ងៃ។ ដូច្នេះហើយបានជានៅក្នុងកម្មវិធីបុណ្យ អ្នកដែលមកចូលរួម ទាំងអស់បានសរសេរសំបុត្រ ដើម្បីទូលអង្វរព្រះនាងម៉ារីសំរាប់សុំ សេត្តី សុខសេត្តីចំរើន គ្រុប់ៗគ្នានៅក្នុងឱកាសនោះដោយធ្វើការដុត សំបុត្រសំរាប់ឧទឺសដល់ព្រះនាងម៉ារី ក្នុងការជួយគាត់ ទៅតាមអ្វី ដែលពូកគាត់បានសុំអង្វរព្រះនាងម៉ារី។ ក្នុងឱកាសនោះក៏មានការ ចូលរួមពីលោអភិបាកភូមិភាគភ្នំពេញ ផងដែរ ក្នុងការធ្វើអភិបូជា ក្នុងថ្ងៃបុណ្យព្រះនាងម៉ារីនៅសាលាដុនបូស្កូ ខេត្តព្រះសិហនុឆ្នាំនេះ។
